គេហទំព័រសុខភាព-អាហារ និងអភិវឌ្ឍន៍ ត្រូវបានបង្កើតឡើងដោយ PPM-Confirel Group

សហគ្រាសប៉េប៉េអឹមប្រចាំប្រទេសបេណាំងប្តេជ្ញាការពារជំងឺកង្វះវីតាមីនដេនៅទីក្រុង Abomey

កាលបរិច្ឆេទ: ០៩ តុលា ២០២៥ / សុខភាព / Author : ATH Sokren

ក្នុងក្របខ័ណ្ឌលើកកម្ពស់សុខុមាលភាពប្រជាជន សហគ្រាសផលិតឱសថប៉េប៉េអឹមប្រចាំនៅប្រទេសបេណាំងបានចូលរួមឧបត្ថម្ភដល់ការរៀបចំទិវាពិគ្រោះជំងឺយ៉ាងស៊ីជម្រៅដោយឥតថ្លៃផ្នែកឯកទេសវះកាត់ជំងឺទាក់ទងនឹងប្រព័ន្ធសាច់ដុំឆ្អឹងដែលកើតឡើងចំពោះកុមារ អមដោយយុទ្ធនាការទ្រង់ទ្រាយធំផ្សព្វផ្សាយឱ្យយល់ដឹងពីការការពារជំងឺកង្វះវីតាមីនដេនៅទីក្រុង Abomey ក្នុងស្រុក Zou

ទិវាពិគ្រោះជំងឺនេះដែលបើកទទួលកុមារទើបតែកើតរហូតដល់អាយុ១៥ឆ្នាំអាចឱ្យគ្រូពេទ្យរកឃើញរោគសញ្ញា អាចវិនិច្ឆ័យរោគសញ្ញា និងអាចព្យាបាលកុមារមួយចំនួនធំដែលមានបញ្ហាទាក់ទងនឹងប្រព័ន្ធសាច់ដុំឆ្អឹង ដូចដែលលទ្ធផលបានបង្ហាញយ៉ាងច្បាស់មុន និងក្រោយអន្តរាគមន៍ដែលធ្វើឡើងនៅនឹងកន្លែងផ្ទាល់។ ស្របពេលជាមួយគ្នានេះដែរ យុទ្ធនាការបំផុសឱ្យមានការយល់ដឹងសង្កត់ធ្ងន់ទៅលើសារសំខាន់នៃការការពារកង្វះអាហារូបត្ថម្ភ ដោយរម្លឹកពីតួនាទីយ៉ាងសំខាន់នៃវីតាមីននានា ជាពិសេសគឺវីតាមីនដេ និងបានជំរុញឱ្យមានការប្រើប្រាស់ថ្នាំបន្ថែមទៀត ដូចជាវីតាមីន POLYVIT ADEC នៅក្នុងយុទ្ធសាស្រ្តនៃការចេញវេជ្ជបញ្ជារបស់បុគ្គលិកសុខាភិបាលក្នុងស្រុក។

 វិធីសាស្រ្តនេះក៏បានជួយពង្រឹងវត្តមានរបស់សហគ្រាសផលិត​ឱសថប៉េប៉េអឹម និងក្រុមការងាររបស់ខ្លួនក្នុងចំណោមអ្នកពាក់ព័ន្ធផ្នែកសុខភាព ដោយបង្កឱ្យមានភាពងាយស្រួលក្នុងការទទួលបានព័ត៌មាន និងការទទួលយកការអនុវត្តល្អ ដើម្បីជាប្រយោជន៍ដល់សុខភាពកុមារនៅក្នុងតំបន់៕